វគ្គបណ្ដុះបណ្ដាល ស្ដីពីការ គ្រប់គ្រងដីប្រកបដោយនិរន្តភាពតាមរយៈការអនុវត្តបច្ចេកទេសកសិអេកូឡូស៊ី និងកសិកម្មអភិរក្ស

ទំព័រដើម  »  ALiSEA  »   វគ្គបណ្ដុះបណ្ដាល ស្ដីពីការ គ្រប់គ្រងដីប្រកបដោយនិរន្តភាពតាមរយៈការអនុវត្តបច្ចេកទេសកសិអេកូឡូស៊ី និងកសិកម្មអភិរក្ស

DPA ជាលេខាធិការដ្ឋាននៃបណ្ដាញកសិអេកូឡូស៊ីនៅកម្ពុជា ក៏ដូចជាសមាជិកនៃបណ្ដាញផ្សេងទៀត បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីការ គ្រប់គ្រងដីប្រកបដោយនិរន្តភាពតាមរយៈការអនុវត្តបច្ចេកទេសកសិអេកូឡូស៊ី និងកសិកម្មអភិរក្ស ដែលជាវគ្គមួយជួយកសាងចំណេះដឹង និងចំណេះធ្វើ លើការផ្សព្វផ្សាយ និងអនុវត្តកសិអេកូឡូស៊ី។ កម្មវិធីនេះ ធ្វើឡើងពីថ្ងៃទី១៦ ដល់ ២០ ខែ កញ្ញា ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលស្រាវជ្រាវ CARDEC នៅឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម។ កម្មវិធីនេះ រៀបចំដោយ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម (DALRM/GDA) សហការជាមួយអង្កការ CIRAD ក្រោមការគាំទ្ររបស់គម្រោង ASSET ។

វគ្គបណ្ដុះបណ្ដាលនេះ ប្រើវិធីសាស្ដ្រចម្រុះ ដោយមានការសិក្សាទ្រឹស្ដី និងការអនុវត្តក្នុងមជ្ឈមណ្ឌល ក៏ដូចជានៅទីវាល។ សិក្ខាកាមទាំងអស់ សិក្សាពីទ្រឹស្ដី និងការចែករំលែកបទពិសោធន៍នៅក្នុងថ្នាក់រៀន។

ការបង្ហាញពីការពិសោធន៍លើដំណុះពូជដំណាំគម្របដី ពីក្រុមការងារអ្នកស្រាវជ្រាវ នៃស្ថានីយ៍ស្រាវជ្រាវ CARDEC.

ប្រភេទគ្រាប់ពូជដំណាំគម្របដី​ ដែលរក្សាទុកនៅក្នុងស្ថានីយ៍ស្រាវជ្រាវ CARDEC។

សកម្មភាពទស្សនកិច្ចក្នុងស្ថានីយ៍ពិសោធន៍ CARDEC។

ក្រុមការងារអ្នកស្រាវជ្រាវរបស់ CARDEC បង្ហាញពីភាពខុសគ្នានៃប្រភេទដី ដែលដាំដំណាំគម្របដី ដីព្រៃ និងដីកសិកម្មផ្សេងៗ។

ចែករំលែក: