នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោក ម៉ម សម្បត្តិ នាយកប្រតិបត្តិ និងបុគ្គលិកនៃការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) បានចូលរួមកិច្ចប្រជុំអង្គការដៃគូ ប្រចាំឆ្នាំ 2022 នៅសណ្ឋាគារសូមាទេវីអង្គរ ខេត្តសៀមរាប។ មានអ្នកចូលរួមសរុបចំនួន៤៥ នាក់ក្នុងនោះស្រី២១នាក់ និងប្រុស២៤នាក់ រួមមានប្រធានអង្គការ/តំណាង ប្រធានកម្មវិធី/បុគ្គលិកកម្មវិធី អ្នកគ្រប់គ្រងហិរញ្ញវត្ថុ និងបុគ្គលិកហិរញ្ញវត្ថុមកពី COMFREL, CCC, CCFC, CENTRAL, GADC, CIPO, YRDP, DPA, NPA និង NGOF ។ កិច្ចប្រជុំនេះរៀបចំដោយអង្គការ NPA ក្នុងគោលបំណង៖
១. ឆ្លុះបញ្ចាំងពីសមិទ្ធិផលសំខាន់ៗ បញ្ហាប្រឈម មេរៀននៃដៃគូ/NPA
២. កំណត់ការរួមចំណែករបស់ដៃគូក្នុងក្របខ័ណ្ឌលទ្ធផលដែលបានព្រមព្រៀងសម្រាប់ឆ្នាំ២០២៣
៣. ឆ្លុះបញ្ចាំងពីកិច្ចសហការរវាង NPA និងដៃគូ
4. ចែករំលែក និងធ្វើបច្ចុប្បន្នភាពបរិបទ និងស្ថានភាពក្នុងឆ្នាំ ២០២២ និង ២០២៣។