កិច្ចប្រជុំកិច្ចប្រជុំឆ្លុះបញ្ចាំង និងរៀនសូត្រប្រចាំឆ្នាំរបស់សម្ព័ន NGO ស្តីពីអភិបាលកិច្ចឧស្សាហកម្ម និស្សារណកម្ម
នាថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បណ្តាញ EISEI នៃអង្គការឌីភីអេ បានគាំទ្រសមាជិកបណ្តាញរបស់ខ្លួន ចូលរួមកិច្ចប្រជុំឆ្លុះបញ្ចាំង និងរៀនសូត្រប្រចាំឆ្នាំរបស់សម្ព័ន NGO ស្តីពីអភិបាលកិច្ចឧស្សាហកម្ម និស្សារណកម្ម នៅសណ្ឋាគារ កែបបេ ខេត្តកែប។ កិច្ចប្រជុំឆ្លុះបញ្ចាំងនេះមានការចូលរួមពីសមាជិកសម្ព័ន NGO ស្តីពីអភិបាលកិច្ចឧស្សាហកម្ម និស្សារណកម្ម រួមមានអង្គការ DPA, ANSA, OXFAM, the NGO Forum on Cambodia, CIPO/CIWA, NTFP សមាជិកបណ្តាញ EISEI និងគណកម្មការបណ្តាញ EISEI សរុបចំនួន២៤នាក់ ស្រី១០នាក់
កិច្ចប្រជុំនេះប្រព្រឹត្តឡើងក្នុងគោលបំណង៖
• ឆ្លុះបញ្ចាំងអំពីសមិទ្ធិផល និងកត្តាប្រឈមរបស់សម្ព័ន NGO ស្តីពីអភិបាលកិច្ចឧស្សាហកម្ម និស្សារណកម្មប្រចាំឆ្នាំ២០២២
• កសាងសម្ថភាពរបស់មាជិកសម្ព័នអង្គការពីការនុវត្តល្អ នៃស្តង់ដាបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) របស់ប្រទេសកម្ពុជា និងប្រទេសផ្សេង
• វាយតម្លៃសម្ថភាពរបស់របស់សម្ព័ន NGO អំពីសម្ថភាពក្នុងការសន្ទាគោលនយោបាយ
• ពង្រឹងសាមគ្គីភាពក្នុងចំណោមសមាជិកសម្ព័នNGO បង្កើតផែនការសកម្មភាពរួមគ្នាឆ្នាំ ២០២៣ និងអនសាសន៍ គោលនយោបាយសម្រាប់ការធ្វើអាជិវកម្មរ៉ែប្រកបដោយការទទួលខុសត្រូវ