ថ្ងៃទី៦-៧ ខែ មិថុនា ឆ្នាំ២០២៣ អង្គការឌីភីអេ រៀបចំកិច្ចប្រជុំសន្និបាតបុគ្គលិក និងការឆ្លុះបញ្ចាំងបុគ្គលិកប្រចាំឆ្នាំ២០២៣ នៅសណ្ឋាគារ សង្គហមិត្ត ខេត្តកែប។ កិច្ចប្រជុំសន្និបាតបុគ្គលិក និងការឆ្លុះបញ្ចាំងបុគ្គលិកឆ្នាំនេះ មានការចូលរួមពីប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាល នៃអង្គការឌីភីអេ និងបុគ្គលិកសរុបទាំងអស់ ៦១ នាក់ (ស្រី ២៩ នាក់)។ កិច្ចប្រជុំសន្និបាតបុគ្គលិក និងការប្រជុំបុគ្គលិកប្រចាំឆ្នាំ ប្រព្រឹត្តឡើងក្នុងគោលបំណង ដើម្បីអោយបុគ្គលិកបានជួបជាមួយក្រុមប្រឹក្សាភិបាលនិងបង្ហាញពីសមិទ្ធផល នៃសាម៉ីគម្រោងកម្មវិធីនីមួយៗរបស់អង្គការឌីភីអេ និងទទួលបានការចែករំលែកចំនេះដឹងនិងពិសោធន៍ពីក្រុមប្រឹក្សាភិបាលឌីភីអេ។