នាថ្ងៃទី ១៨ដល់ ១៩ ខែតុលា ឆ្នាំ២០២២ ក្រុមការងារអង្គការ ឌីភីអេ [DPA] ប្រចាំខេត្តសៀមរាប បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពីយេនឌ័រ និងស្រ្តីក្នុងភាពជាអ្នកដឹកនាំទៅកាន់ជនបង្គោលយេនឌ័រ, ប្រធានក្រុមផលិត, និងគណកម្មការសហគមន៍កសិកម្មចំនួន២៥នាក់ (ស្រី ១៩នាក់)។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តឡើងក្នុងគោលបំណង៖
• ពង្រឹងសម្ថភាពដល់ជនបង្គោលយេនឌ័រ ប្រធានក្រុមផលិត និងគណកម្មការសហគមន៍កសិកម្ម ជាពិសេសស្រ្តីអោយយល់ដឹងអំពីសមភាព និងសមធម៌យេនឌ័រ, តួនាទីស្រ្តីបុរសក្នុងគ្រួសារ និងសហគមន៍, និងភាពជាអ្នកដឹកនាំ។