ក្នុងសកម្មភាពអភិវឌ្ឍន៍នៃគម្រោង“ការកែលម្អភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា” (ICRC) អង្គការ DPA បានធ្វើវគ្គបណ្តុះបណ្តាលស្តីពីជម្លោះ និងដំណោះស្រាយនៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។ ការបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើងនៅការិយាល័យអង្គការ DPA ខេត្តស្ទឹងត្រែង ហើយបានប្រមូលផ្តុំសមាជិកចំនួនក្រុមមកពីក្រុម ICRC ខេត្តស្ទឹងត្រែង និងរតនគីរីដែលមានសមាជិកចូលរួមសរុបចំនួន២០នាក់ និងមានស្រ្តីចំនួន០៩នាក់។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីបំពាក់បុគ្គលិក ICRC ជាមួយនិងការយល់ដឹងកាន់តែច្បាស់អំពីគោលគំនិតដោះស្រាយជម្លោះ ការវិភាគជម្លោះ និងដំណោះស្រាយ ដែលអាចឱ្យពួកគេពង្រឹងជំនាញរបស់ពួកគេនិងបញ្ជូនចំណេះដឹងនេះប្រកបដោយប្រសិទ្ធភាពទៅកាន់អ្នកទទួលផលគោលដៅរបស់គម្រោង។ 
![]()




