ក្រុមហ៊ុនCACC បានចាប់ផ្តើម ចុះប្រមូលទិញស្រូវសរីរាង្គពីសហគមន៍កសិកម្មទាំង៥ ក្នុងស្រុកកោះញែក

ទំព័រដើម  »  ICD Program  »   ក្រុមហ៊ុនCACC បានចាប់ផ្តើម ចុះប្រមូលទិញស្រូវសរីរាង្គពីសហគមន៍កសិកម្មទាំង៥ ក្នុងស្រុកកោះញែក
ឆ្លើយតបនឹងកិច្ចសន្យាផលិតនិងផ្គត់ផ្គង់ ស្រូវ សរីរាង្គរវាងសហគមន៍កសិកម្មចំនួន៥និងក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា(CACC)។
បន្ទាប់ពីអនុវត្តន៍លើបច្ចេកទេសផលិតស្របតាមស្តង់ដា EU NOP និងJAS កន្លងមក ។
នាថ្ងៃទី៩ និងទី១០ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនCACC បានចាប់ផ្តើម ចុះប្រមូលទិញស្រូវសរីរាង្គពីសហគមន៍កសិកម្មទាំង៥ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគីរីក្រោមការសម្របសម្រួល របស់អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព(DPA)។
សម្រាប់រយះពេល២ថ្ងៃនេះការប្រមូលទិញបានចំនួន113 តោនស្រូវស្ងួត។
ក្រុមការងាររបស់អង្គការDPAបានកំពុងបន្តសម្របសម្រួលប្រមូលស្រូវពីសហគមន៍កសិកម្មទាំង៥សម្រាប់ផ្គត់ផ្គង់អោយក្រុមហ៊ុនCACCតាមកិច្ចសន្យាបន្តទៀត។
រូបភាព: ក្រុមកាងារDPA មណ្ឌលគីរី។
ចែករំលែក: