ពិធីប្រគល់វិញ្ញាបនបត្រចុះបញ្ជីសហគមន៍កសិកម្ម ទៅដល់សហគមន៍

ទំព័រដើម  »  ICD Program  »   ពិធីប្រគល់វិញ្ញាបនបត្រចុះបញ្ជីសហគមន៍កសិកម្ម ទៅដល់សហគមន៍
អង្គការឌីភីអេ ប្រចាំខេត្តរតនគិរី
នៅថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារ JIARTK បានសម្របសម្រួលប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រចុះបញ្ជីសហគមន៍កសិកម្ម ទៅដល់សហគមន៍ចំនួន២គឺ សហគមន៍កសិកម្មសាមគ្គីសោមត្រក់ និងសហគមន៍កសិកម្មអភិវឌ្ឍន៍តាំងសេ ស្ថិតនៅភូមិសោមត្រក់ និងភូមិតាំងសេ ស្រុកអណ្តូងមាស និងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ដោយមានការចូលរួមពីតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី អភិបាល នៃគណៈអភិបាលស្រុក ប្រធានក្រុមប្រឹក្សាឃុំ មេភូមិ គណៈកម្មការ រួមទាំងសមាជិកសហគមន៍សរុបចំនួន ១៥៩នាក់, ស្រី៦៥នាក់។
#អនុវត្តដោយ៖ អង្គការ ឌី.ភី.អេ
#ឧបត្ថម្ភថវិកាដោយ៖ ក្រសួងសហប្រតិបតិ្តការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) តាមរយៈអង្គការយូហាន់នីធឺអន្តរជាតិ (JUH)
ចែករំលែក: