សមាជិករបស់សហគមន៍អភិវឌ្ឍន៍កសិកម្មកើនប្រាក់ចំណូលពីការលក់ទិន្នផលដំឡូងម៉ីមសរីរាង្គដែលបានកើនឡើង
ពីខែឩសភា ដល់ ខែ តុលា ឆ្នាំ ២០២៣ អង្គការ ឌីភីអេ ខេត្តព្រះវិហារ បានគាំទ្រពូជដំឡូងម៉ី (KU-50) ចំនួន 3,331 បាច់ដល់សមាជិកក្រុមផលិតដូឡូងម៉ី ចំនួន ៣១៥ (ស្រ្តី ១៩៧) នាក់ ស្ថិតក្នុង១៧ ភូមិ ៧ឃុំ (ម្លូព្រៃមួយ សង្កែពីរ សង្កែមួយ និងឆែបមួយ ច្រាច់ និងធ្មា) ក្នុងស្រុកឆែប និងជ័យសែន ខេត្តព្រះវិហារ ។ ដើម្បីដាំដុះបង្កើនប្រាក់ចំណូល សមាជិកក្រុមផលិតដូឡូងម៉ី ដែលបានចូលរួមបណ្តុះបណ្តាលនិងទទួលទាំងអស់បានចូលរួមបដិភាគ ដូចជា ថ្លៃភ្ជួររាស់ លើករង កំលាំងពលកម្មដាំដុះ និងថែទាំដោយខ្លួនឯងក្នុងភាពសប្បាយរីករាយ។ ជាលទ្ធិផល ពួកគាត់ប្រមូលផលដំឡូងម៊ីសរិរាង្គស្រស់ បានជាមធ្យម ២០តោនក្នុង១ហិចតា។
គាំទ្រថវិការដោយ៖ អង្គការ MU.
គម្រោងអភិវឌ្ឍន៍ចម្រុះខេត្តព្រះវិហារ របស់អង្គការឌីភីអេ ផ្តល់ពូជដំឡូងម៉ីដល់កសិករក្នុងភូមិសំបូ ឃុំ សង្កែ២ ស្រុកឆែបខេត្តព្រះវិហារ

ការដាំដុះដំឡូងម៉ីរបស់កសិករក្នុងភូមិសំបូ ឃុំ សង្កែ២ ស្រុកឆែប ខេត្តព្រះវិហារ
ចំការដំឡូងម៉ីបានដាំពីរខែរបស់កសិករក្នុងភូមិសំបូ ឃុំ សង្កែ២ ស្រុកឆែបខេត្តព្រះវិហារ

លោកស្រី អ៊ុំ ពុទ្រី, សមាជិកសហគមន៍អភិវឌ្ឍន៍កសិកម្មពិនិត្យ និងថែទាំចំការដំឡូងម៉ីក្នុងភូមិសំបូ ឃុំ សង្កែ២ ស្រុកឆែបខេត្តព្រះវិហារ


