កសិករក្រីក្រមានការកើនឡើងម្ហូបអាហារហូបចុក និង ទទួលបានប្រាក់ចំណូលបន្ថែមពីការចិញ្ចឹមសត្វមាន់

ទំព័រដើម  »  ICD Program  »   កសិករក្រីក្រមានការកើនឡើងម្ហូបអាហារហូបចុក និង ទទួលបានប្រាក់ចំណូលបន្ថែមពីការចិញ្ចឹមសត្វមាន់

កសិករក្រីក្រមានការកើនឡើងម្ហូបអាហារហូបចុក និង ទទួលបានប្រាក់ចំណូលបន្ថែមពីការចិញ្ចឹមសត្វមាន់

ពីខែមិនា ដល់ ខែតុលា ឆ្នាំ ២០២៣ អង្គការឌីភីអេ ខេត្តព្រះវិហារ បានផ្តល់សម្ភារៈសាងសង់ទ្រុងមាន់ រួមមាន សង្កសី ៩៩៩ សន្លឹក ដែកគោល ៩២ស៊ុង ដែកគោលមួក ៩២គីឡូក្រាម និងកូនមាន់ចាក់វាក់សាំងអាយុ៤​សប្តារហ៍ ចំនួន​ ១,១៩០ក្បាល ដល់ជនងាយរងគ្រោះចំនួន ១១១ គ្រួសារ ស្ថិតក្នុង១៧​ ភូមិគោលដៅ ក្នុង ៧ឃុំ (ម្លូព្រៃមួយ សង្កែពីរ សង្កែមួយ និងឆែបមួយ ច្រាច់​ និងធ្មា) ក្នុងស្រុកឆែប និងជ័យសែន ខេត្តព្រះវិហារ។ ក្រោយពីអ្នកក្រក្រ និងងាយរងគ្រោះដែលបានចូលរួមបណ្តុះបណ្តាល និងទទួលសម្ភារៈ និងមាន់ ទាំងអស់ មានការីករាយ​ សប្បាយចិត្ត ក្នុងការចូលរួមបដិភាគ ដូចជា ឈើ កំលាំងពលកម្ម ជាដើមដើម្បីសាងសង់ទ្រុងមាន់ ចិញ្ចឹមមាន់ និងថែទាំដោយខ្លួនឯង ។ ឧទាហរណ៍ជាក់ស្តែង៖ លោកស្រី ឆាត់ អ៊ិ រស់នៅក្នុងភូមិ ម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ បានទទួលប្រាក់ចំណូល 412​ ដុល្លារ ពីការលក់មាន់ ក្នុងរយៈមួយឆ្នាំ ។​ គាំទ្រថវិការដោយ៖ អង្គការ MU.

គម្រោងអភិវឌ្ឍន៍ចម្រុះខេត្តព្រះវិហារ របស់អង្គការឌីភីអេ ផ្តល់សម្ភារៈធ្វើទ្រុងមាន់ដល់កសិករក្រីក្រ ក្នុងភូមិម្លូព្រៃ ឃុំ ម្លូព្រៃ១ ស្រុកឆែបខេត្តព្រះវិហារ​

គម្រោងអភិវឌ្ឍន៍ចម្រុះខេត្តព្រះវិហារ របស់អង្គការឌីភីអេ ផ្តល់មាន់អាយុ៤សប្តារហ៍បានចាក់វាក់សាំងដល់កសិករក្រីក្រ មកពី៨ភូមិ ម្លូព្រៃ ក្តុល ពោធិ៍ទាប សំបូរ ជោគជ័យ ស្រអែម សង្កែ និងក្រឡោត ស្រុកឆែបខេត្តព្រះវិហារ
លោកស្រី ឆត័្រ អ៊ិ ក្នុងភូមិម្លូព្រៃ ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ ផ្តល់ចំណីមាន់ និងជ្រើសរើសមាន់សំរាប់លក់

 

ចែករំលែក: