មហាន្និបាតប្រចាំឆ្នាំ របស់សហគមន៍ សាមគ្គីភូមិទួល

ទំព័រដើម  »  ICD Program  »   មហាន្និបាតប្រចាំឆ្នាំ របស់សហគមន៍ សាមគ្គីភូមិទួល
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារអង្គការឌីភីអេ ប្រចាំខេត្តខេត្តមណ្ឌលគីរី សហការជាមួយមន្ទីរកសិកម្មខេត្ត
សម្របសម្រួលធ្វើមហាន្និបាតប្រចាំឆ្នាំ របស់សហគមន៍ សាមគ្គីភូមិទួល ស្ថិតនៅភូមិទួល ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគីរី។ ដែលមានអ្នកចូលរួមសរុប ៩៣នាក់ ស្រ្តីចំនួន៤០នាក់។ កម្មវិធីនេះមានគោលបំណង បូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៤ បង្ហាញពីតារាងតុល្យការ បែងចែកផលចំណេញ និងអនុម័តប្រតិបត្តិការមុខរបរសម្រាប់ឆ្នាំថ្មី។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហាន សុភ័ក្រ អនុប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគីរី និងលោក សា ស្លឹម អភិបាលរងស្រុកកោះញែក លោក ហាន សុខន មេឃុំ អរបួនលើ លោក អិត មុន្នីកែវពន្លក ប្រធានគម្រោង អង្គការឌីភីអេ ប្រចាំខេត្តមណ្ឌលគីរី និងអស់លោក លោកស្រីដែលជាប្រធានក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យទាំង៥សហគមន័។

ចែករំលែក: