មហាសន្និបាតប្រចាំឆ្នាំ ស្រុកឆែប ខេត្តព្រះវិហារ

ទំព័រដើម  »  ICD Program  »   មហាសន្និបាតប្រចាំឆ្នាំ ស្រុកឆែប ខេត្តព្រះវិហារ
ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៥ ក្រុមការងារអង្គការឌីភីអេ ប្រចាំខេត្តព្រះវិហារ សហការជាមួយមន្ទីរកសិកម្មខេត្តសម្របសម្រួលធ្វើមហាសន្និបាតប្រចាំឆ្នាំ របស់សហគមន៍ រំដួលម្លូព្រៃជាយដែន ស្ថិតនៅភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ។ដែលមានសមាជិកចូលរួមសរុប ៩៦ នាក់ ស្រ្តីចំនួន ៥៦ នាក់។ មហាសន្និបាតប្រចាំឆ្នាំនេះមានគោលបំណង ដូចជា :
១. បទបង្ហាញបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៤
២. បទបង្ហាញពីតារាងតុល្យការ ២០២៤
៣. បទបង្ហាញពីការបែងចែកផលចំណេញ ២០២៤
៤. អនុម័តប្រតិបត្តិការមុខរបរសម្រាប់ឆ្នាំ២០២៥
មហាសន្និបាតប្រចាំរបស់សហគមន៍រំដួលម្លូព្រៃជាយដែន ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ លោក ខេង សុវណ្ណរតនា អនុប្រធានការិយាល័យសហគមន៍កសិកម្ម លោក អឺង សេង ប្រធានគម្រោង អង្គការឌីភីអេ ប្រចាំខេត្តព្រះវិហារ លោកស្រី ថុល សុខិត បុគ្កលិកអង្គការទស្សៈពិភពលោក លោក សុខ សុផល បុគ្កលិកអង្គការ ពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ លោកមេភូមិ ក្ដុល ម្លូព្រៃ លោក លោកស្រីដែលជាប្រធានក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកម្ចាស់ភាគហ៊ុនទាំង៣ភូមិ ។ រូបភាព : ក្រុមការងារDPAខេត្តព្រះវិហារ។
 
 
ចែករំលែក: