យុទ្ធនាការផ្សព្វផ្សាយបរិស្ថានស្អាត និងបរិស្ថានបៃតង នៅខេត្តស្ទឹងត្រែង

ទំព័រដើម  »  ICD Program  »   យុទ្ធនាការផ្សព្វផ្សាយបរិស្ថានស្អាត និងបរិស្ថានបៃតង នៅខេត្តស្ទឹងត្រែង
ក្រុមការងារគម្រោង ICRC របស់អង្គការ DPA នៅខេត្តស្ទឹងត្រែង នៅចុងខែមីនា និងដើមខែមេសា បានធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីបរិស្ថានស្អាត និងបរិស្ថានបៃតងរយៈពេល ៦ថ្ងៃនៅ១៩ ភូមិក្នុងខេត្តខេត្តស្ទឹងត្រែងប្រកបដោយភាពជោគជ័យ។
យុទ្ធនាការនេះគឺជាផ្នែកមួយនៃការរួមចំណែកចូលរួមក្នុងចលនាថ្មី ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមរបស់ក្រសួងបរិស្ថានលើ៖
១. “ថ្ងៃនេះខ្ញុំមិនប្រើថង់ផ្លាស្ទិក”
២. “បរិស្ថានបៃតងបង្កើតជីវិតស្រស់”
៣. “កម្ពុជាស្អាត ខ្មែរអាចធ្វើបាន”
៤. “សហគមន៍ស្អាត លើកកម្ពស់សុខភាព”
អ្នកភូមិចំនួន ១,៤២៣នាក់ បានចូលរួមក្នុងយុទ្ធនាការនេះ ក្នុងចំណោមនោះមានស្ត្រីចំនួន ៨៥២នាក់ សិស្សចំនួន ៦១៧នាក់ ជនពិការចំនួន ៥នាក់ និងជនជាតិដើមភាគតិចចំនួន ៤២៦នាក់ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគាត់លើការថែរក្សាអនាម័យក្នុងសហគមន៍។







ចែករំលែក: