ក្រុមការងារគម្រោង ICRC នៅខេត្តស្ទឹងត្រែងបានចែកចាយធុងចម្រោះទឹកស្អាតចំនួន ៦០ ទៅឱ្យគ្រួសារងាយរងគ្រោះបំផុតនៅ ១០ភូមិ នៅខេត្តស្ទឹងត្រែង។
ការចែកធុងចម្រោះទឹកស្អាតនេះនឹងជួយធ្វើឱ្យជីវភាពប្រសើរឡើងដោយផ្តល់នូវទឹកស្អាតសុវត្ថិភាពសម្រាប់បរិភោគប្រចាំថ្ងៃ ដល់គ្រួសារងាយរងគ្រោះបំផុតនៅក្នុងសហគមន៍ ជាពិសេសគ្រួសារជនពិការភាព ជនជាតិដើមភាគតិច គ្រួសារចាស់ជរា គ្រួសារមានជំងឺរ៉ាំរ៉ៃ គ្រួសារក្រីក្រ និងគ្រួសារមានស្ត្រីជាមេផ្ទះ។