ដើម្បីបង្កើនគុណភាពនៃការអនុវត្តសកម្មភាពគម្រោង និងបង្កើនការជឿទុកចិត្តរបស់ម្ចាស់ជំនួយដ៏សប្បុរសរបស់អង្គការ DPA ក្រុមការងារគ្រប់គ្រងគម្រោង ICRC បានបើកវគ្គបណ្តុះបណ្តាលរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៥ យ៉ាងយកចិត្តទុកដាក់នៅការិយាល័យអង្គការ DPA ក្នុងខេត្តរតនគិរី។ វគ្គនេះបានបណ្តុះបណ្តាលបុគ្គលិកពីគម្រោង ICRC និងគម្រោងផ្សេងៗទៀតក្រោមអង្គការ DPA ដូចជាគម្រោង JIA, SCIAF, HOT, SSRCC, CREFA, និង D&P មកពីខេត្តចំនួន ៥ (ខេត្តកំពង់ធំ មណ្ឌុលគីរី រតនគិរី ព្រះវិហារ និងស្ទឹងត្រែង)។ សិក្ខាកាមចូលរួមសរុបចំនួន ៤១ នាក់ក្នុងនោះ ២១ នាក់ចូលរួមផ្ទាល់ និង ២០ នាក់ចូលរួមតាមប្រព័ន្ធអនឡាញ។ ក្នុងនោះមានរួមមាន អ្នកគ្រប់គ្រងគម្រោងថ្នាក់ខេត្តចំនួន ២ នាក់ (PPMs) ជំនួយការអ្នកគ្រប់គ្រងគម្រោងថ្នាក់ខេត្ត (APPMs) ចំនួន ៨ នាក់ និងអ្នកសម្របសម្រួលអភិវឌ្ឍន៍សហគមន៍ (CDFs) ចំនួន ៣១ នាក់។
វគ្គបណ្តុះបណ្តាលរយៈពេលមួយសប្តាហ៍នេះផ្តោតលើ ៤ ចំណុចសំខាន់ៗរួមមាន៖
1. កសិអេកូឡួស៊ី កសិកម្មកកើតឡើងវិញ
2. កសិកម្មដែលមានភាពវៃឆ្លាតទៅនឹងអាកាសធាតុ
3. ការបង្កើត សហគមន៍កសិកម្ម និងការរៀបចំឆ្លើយតបគ្រោះមហន្ថរាយ
4. ការរៀបចំឆ្លើយតបគ្រោះមហន្ថរាយ
ការកសាងសមត្ថភាពក្រុមការងាររបស់យើង ធ្វើឲ្យលទ្ធផលនៃគម្រោងកាន់តែមានប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន ដែលអាចផ្តល់អត្ថប្រយោជន៍ពិតប្រាកដដល់គ្រួសារដែលមានភាពងាយរងគ្រោះបំផុត។


















