ឆ្លើយតបនឹងកិច្ចសន្យាផលិតនិងផ្គត់ផ្គង់ ស្រូវ សរីរាង្គរវាងសហគមន៍កសិកម្មចំនួន៥និងក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា(CACC)។
បន្ទាប់ពីអនុវត្តន៍លើបច្ចេកទេសផលិតស្របតាមស្តង់ដាសរីរាង្គ សហភាពអឺរុប និងអាមេរិក (EU /NOP ) ចាប់ផ្តើមពីថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រុមហ៊ុនបានចុះប្រមូលទិញស្រូវសរីរាង្គពីសហគមន៍កសិកម្មទាំង៥ ក្នុងស្រុកោះញែក ខេត្តមណ្ឌលគីរី ក្រោមការសម្របសម្រួល របស់អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព(DPA)។
ដោយគិតត្រឹមថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០២៤ នេះ ការប្រមូលទិញបានចំនួន៨៥៨ តោន ស្រូវស្ងួត។ក្រុមការងាររបស់អង្គការDPAបានកំពុងបន្តសម្របសម្រួលប្រមូលស្រូវពីសហគមន៍កសិកម្មទាំង៥សម្រាប់ផ្គត់ផ្គង់អោយតាមកិច្ចសន្យាបន្តទៀត។
រូបភាព: ក្រុមកាងារDPA មណ្ឌលគីរី។