សិក្ខាសាលាបិទបញ្ចប់គម្រោងកម្មវិធី “ការពង្រឹងប្រកបដោយនិរន្តរភាពនូវភាពធន់ទ្រាំរបស់គ្រួសារ ដែលងាយរងគ្រោះតាមជនបទសហគមន៍ រចនាសម្ព័ន្ធការពារមូលដ្ឋាន និងយន្តការនានាដើម្បីកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីបំរែបំរួលអាកាសធាតុ នៅភូមិគោលដៅចំនួន ៤០ ក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង”

ទំព័រដើម  »  ICD Program  »   សិក្ខាសាលាបិទបញ្ចប់គម្រោងកម្មវិធី “ការពង្រឹងប្រកបដោយនិរន្តរភាពនូវភាពធន់ទ្រាំរបស់គ្រួសារ ដែលងាយរងគ្រោះតាមជនបទសហគមន៍ រចនាសម្ព័ន្ធការពារមូលដ្ឋាន និងយន្តការនានាដើម្បីកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីបំរែបំរួលអាកាសធាតុ នៅភូមិគោលដៅចំនួន ៤០ ក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង”
អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (ឌីភីអេ) និងអង្គការ The Johanniter International Assistance (JIA) បានសហការរៀបចំ សិក្ខាសាលាបិទបញ្ចប់គម្រោងកម្មវិធី “ការពង្រឹងប្រកបដោយនិរន្តរភាពនូវភាពធន់ទ្រាំរបស់គ្រួសារ ដែលងាយរងគ្រោះតាមជនបទសហគមន៍ រចនាសម្ព័ន្ធការពារមូលដ្ឋាន និងយន្តការនានាដើម្បីកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីបំរែបំរួលអាកាសធាតុ នៅភូមិគោលដៅចំនួន ៤០ ក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង”។ សិក្ខាសាលានេះប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ាន់ សោភា អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងមានការចូលរួមពី លោក Guy Clarke នាយកប្រចាំប្រទេសរបស់អង្គការ JIA និងលោក ម៉ម សម្បត្តិ នាយកប្រតិបត្តិអង្គការ ឌីភីអេ។
📅 ថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៦
📍 សណ្ឋាគារភូមិខ្មែររីសត ភូមិបួន សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី
👥 អ្នកចូលរួម: ២១៣ នាក់ (ស្រ្តី ៥៤ នាក់) ពីខេត្តរតនគិរី និងស្ទឹងត្រែង
គម្រោងកម្មវិធីនេះ ត្រូវបានអនុវត្តដោយអង្គការ ការអភិវឌ្ឍន៍ និង ភាពជាដៃគូក្នុងសកម្មភាព (DPA) មានរយៈពេល ៤២ ខែ (ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦) ដោយទទួលបានទទួលមូលនិធិពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហព័ន្ធអាល្លឺម៉ង់ (BMZ) និង Johanniter-Unfall-Hilfe e.V. (JUH) តាមរយៈអង្គការ The Johanniter ប្រចាំប្រទេសកម្ពុជា។
គោលបំណងនៃសិក្ខាសាលាដើម្បី៖
(១) ចែករំលែកសមិទ្ធផលសំខាន់ៗនៃគម្រោង ជាមួយអ្នកចូលរួមគម្រោង ភាគីពាក់ព័ន្ធ និងដៃគូ ផ្តល់មូលនិធិរបស់ឌីភីអេ
(២) បង្កើតឱកាសក្នុងការជួបពិភាក្សាជាមួយអ្នកចូលរួមគម្រោង អាជ្ញាធរសហគមន៍មូលដ្ឋាន និងភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងការធានាបាននូវចីរភាពក្រោយបញ្ចប់គម្រោង និង(៣) ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗ ដែលទទួលបានពីគម្រោង សម្រាប់ការកែលម្អកម្មវិធីស្រដៀងគ្នារបស់ឌីភីអេ និងអង្គការមិនមែនរដ្ឋាភិបាលផ្សេងៗ នាពេលអនាគត។
លទ្ធផលនៃសិក្ខាសាលានេះគឺសម្រេចបាន៖
(១) ភាគីពាក់ព័ន្ធសំខាន់ៗ និងតំណាងអ្នកចូលរួមគម្រោង មានការយល់ដឹងល្អអំពីសមិទ្ធផលសំខាន់ៗ របបគំហើញនិងអនុសាសន៍ពីលទ្ធផលវាយតម្លៃគម្រោងដោយទីប្រឹក្សាវាយតម្លៃខាងក្រៅ
(២) សកម្មភាពទាំងអស់នៃអ្នកទទួលផលរបស់គម្រោង នឹងនៅតែបន្តក្រោយការបញ្ចប់គម្រោងតាមរយៈការពិភាក្សារវាងភាគីពាក់ព័ន្ធសំខាន់ៗ និងតំណាងអ្នកចូលរួមគម្រោង អំពីកិច្ចសហប្រតិបត្តិការដើម្បីធានាបាននូវចីរភាព និង
(៣) ភាគីពាក់ព័ន្ធសំខាន់ៗ តំណាងអ្នកចូលរួមគម្រោង និងអង្គការឌីភីអេផ្ទាល់ នឹងយកនូវចំណេះដឹង និងបទពិសោធន៍ល្អៗ ទៅអនុវត្តន៍បន្ត តាមរយៈការចែករំលែកមេរៀនទទួលបានពីគម្រោងរយៈពេល៣ឆ្នាំនេះ។
      
                 
ចែករំលែក: