ដោយមានការគាំទ្រពីស្ថានទូតអៀរឡង់ តាមរយៈអង្គការអុកស្វាមកម្ពុជា ក្នុងការអនុវត្តគម្រោង ភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព ហៅកាត់ថា អង្គការ ឌីភីអេ បានសហការណ៍ជាមួយ សាលាស្រុកឆែប ប្រធានស្នាក់ការដែនជម្រកសត្វព្រៃឆែប ព្រៃព្រះរការ និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិទាំង៣ ក្នុង៣ភូមិ (សាអែម ឆែបលិច និងក្រសាំង) ឃុំសង្កែ១ និង ឆែប១ ស្រុកឆែប ខេត្តព្រះវិហារ បានរៀចំទិវាដាំដើមឈើ ចំនួន ៦០០០ដើម ក្នុងសហគមន៍ទាំង៣ នៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២៤ ។ ទិវាមានគោលបំណងបង្កើនចំណេះដឹង ជំនាញបច្ចេកទេស ដល់គណៈកម្មការ សមាជិកសហគមន៍តំបន់ការពារធម្មជាតិ លើជំនាញដាំដុះកូនឈើ អត្ថប្រយោជន៍ពីការដាំកូនឈើ និងការការាពារធនធានព្រៃឈើក្នុងសហគមន៍ ដើម្បីឆ្លើយតបទៅនឹងបរិបទនៃការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន និងអនាគត។