លំហាត់សមយុទ្ធស្តីពីការត្រៀមបង្ការ និងឆ្លើយតបចំពោះគ្រោះមហន្តរាយនានា ដែលអាចកើតមានឡើងនៅក្នុងមូលដ្ឋាន

ទំព័រដើម  »  ICD Program  »   លំហាត់សមយុទ្ធស្តីពីការត្រៀមបង្ការ និងឆ្លើយតបចំពោះគ្រោះមហន្តរាយនានា ដែលអាចកើតមានឡើងនៅក្នុងមូលដ្ឋាន
☀️💨🌱កាលពីថ្ងៃទី ១៣ ដល់ ទី១៤ ខែសីហា ឆ្នាំ២០២៦ អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) ទទួលបានជំនួយថវិកាពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) តាមរយៈអង្គការការីតាស់អូស្រ្តាលី គាំទ្រដល់រដ្ឋបាលស្រុកសេសាន សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងថ្នាក់ស្រុក បានរៀបចំលំហាត់សមយុទ្ធស្តីពីការត្រៀមបង្ការ និងឆ្លើយតបចំពោះគ្រោះមហន្តរាយនានា ដែលអាចកើតមានឡើងនៅក្នុងមូលដ្ឋាន។
លំហាត់សមយុទ្ធនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងបទពិសោធន៍របស់អាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ក្នុងការត្រៀមលក្ខណៈបង្ការ ការឆ្លើយតប និងការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា នៅពេលមានគ្រោះមហន្តរាយដែលបណ្តាលមកពីបាតុភូតធម្មជាតិ ជាពិសេសគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀងដែលអាចកើតមាននៅតាមតំបន់ប្រឈម។
ពិធីនេះមានការចូលរួមជាអធិបតីដោយ លោកស្រី អេង សោភា អនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង, លោក ជា តារា ប្រធានរដ្ឋបាល និងហិរញ្ញវត្ថុនៃអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) និង លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋ សរុបប្រមាណ ១៧០ នាក់។
 
ចែករំលែក: