កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារអង្គការឌីភីអេ ប្រចាំខេត្តខេត្តមណ្ឌលគីរី សហការជាមួយមន្ទីរកសិកម្មខេត្តសម្របសម្រួលធ្វើមហាន្និបាតប្រចាំឆ្នាំនិង បូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤របស់សហគមន៍ សាមគ្គីមានរិទ្ធរុងរឿងស្ថិតនៅភូមិសិរីមានរិទ្ធឃុំ ស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគីរី។ ដែលមានអ្នកចូលរួមសរុប ៨១/៥០ ក្រោមអធិបតីភាព លោក ហាន សុភ័ក្រ អនុប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគីរី និងលោក ងីវ សុវិន អភិបាលរងស្រុកកោះញែក។
គាំទ្រដោយអង្គការឌីភីអេ ប្រចាំខេត្តខេត្តមណ្ឌលគីរី។