ថ្ងៃអង្គារ៍ ១១ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤។ អង្គការឌី.ភី.អេ ខេត្តមណ្ឌលគិរី សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ប្រគល់ត្រាក់ទ័រចំនួន ០១គ្រឿងក្រោមជំនួយគាំទ្រថវិកាពីអង្គការ Caritas New Zealand ជូនដល់សហគមន៍កសិកម្មសាមគ្គីភូមិទួល ស្ថិតនៅភូមិទួល ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគរី ក្រោមអធិបតីភាព លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី និង លោក ស្តើង ផល្លា អភិបាលនៃគណៈអភិបាលរងស្រុកកោះញែក។ រូបភាពដោយ: ក្រុមកាងារ ឌី ភី អេ មណ្ឌលគីរី។