ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥
អង្គការ ឌី ភី អេ ប្រចាំខេត្តស្ទឹងត្រែង មានដំណីរទស្សនៈកិច្ចសិក្សា ពីតំណាងម្ចាស់ជំនួយសហព័ន្ធអភិវឌ្ឍន៍អាម្ល៉ង់ រួមទាំងតំណាងអង្គការ ជូហាន់នីធឺ ប្រចាំកម្ពុជា ។ ដំណើរទស្សនៈកិច្ចនេះ ក្រោមការអនុវត្តគម្រោង ការពង្រឹងភាពធន់ប្រកបដោយចីរភាពរបស់គ្រួសារជនបទដែលងាយរងគ្រោះ សហគមន៍ និងរចនាសម្ព័ន្ធ និងយន្តការការពារក្នុងស្រុកចំពោះផលប៉ះពាល់ទាក់ទងនឹងអាកាសធាតុនៅក្នុងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា។ ក្នុងដំណើរការទស្សនកិច្ចគម្រោងខាងលើ ម្ចាស់ជំនួយរួមទាំងក្រុមការងារបានធ្វើការជួបពិភាក្សាជាមួយគណៈសហគមន៍ការពារតំបន់ធម្មជាតិ សមាជិកក្រុមផលិតដំណាំបន្លែ និងក្រុមគ្រប់គ្រងគ្រោះមហន្តរាយភូមិ ឃុំ និងស្រុកផងដែរ ។
១. ទស្សនៈកិច្ចព្រៃសហគមន៍តំបន់ការពារកិច្ចពិភាក្សាជាមួយក្រុមគណៈកម្មការសហគន៍តំបន់គារបារធម្មជាតិ លើកិច្ចការចូលរួមគ្រប់គ្រង ថែរក្សា ការពារធនធានធម្មជាតិ និងជីវចម្រុះក្នុងតំបន់ព្រៃសហគនមន៍ បញ្ហាប្រឈម និងនិរន្តភាព។
២. ទស្សនៈកិច្ច និងកិច្ចពិភាក្សាជាមួយសមាជិកក្រុមផលិតកម្មដំណាំបន្លែ លើការរៀបចំផែនការផលិត ផែនការប្រមូលផលនាពេលខាងមុខ ការលក់ផលិតផលទៅលើទីផ្សារ។
៣. កិច្ចពិភាក្សាជាមួយក្រុមគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ភូមិ លើកិច្ចការចូលរួមរៀបចំផែនការគ្រប់គ្រង់គ្រោះមហន្តរាយភូមិ រួមមានការផ្សព្វផ្សាយការត្រៀមបម្រុងទុកមុនគ្រោះមហន្តរាយ ការត្រៀមបម្រុងសង្គ្រោះបន្ទាន់កំឡុងពេលគ្រោះមហន្តរាយ និងការស្តារឡើងវិញក្រោយពេលគ្រោះមហន្តរាយ។
