នៅថ្ងៃច័ន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ កម្មវិធីអភិវឌ្ឍន៍សហគមន៍ចម្រុះ នៃអង្គការ ឌីភីអេ ប្រចាំខេត្តរតនគិរី នៃគម្រោង JIA ក្រោមការគាំទ្រថវិការដោយ របស់សហព័ន្ធអាម្លង់ (BMZ) តាមរយៈអង្គការ Johanniter ក្រុមការងារបានសម្របសម្រួលរៀបចំនូវពិធី “បុណ្យរុក្ខទិវា” ដែលធ្វើឡើងនៅបរិវេណសាលាបឋមសិក្សា១ ម៉ឺនថាំង ស្ថិតក្នុង ភូមិតាហ៊ីយ ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។ កម្មវិធីនេះមានវត្ថមានចូលរួមជាគណៈអធិបតី ពីនាយខ័ណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មខេត្តរតនគិរី លោកអភិបាលស្រុកកូនមុំ អាជ្ញាធរមូលដ្ឋាន សមាជិកគណៈកម្មការសហគន៍ព្រៃឈើ លោកគ្រូអ្នកគ្រូ រួមទាំងសិស្សានុសិស្ស សរុប ១០១ នាក់ (ស្រ្តី ៣៣នាក់)។ ជាលទ្ធផលកូនឈើចំនួន ១.០៥០ដើម បានដាំក្នុងកម្មវិធីរុក្ខទិវា និងបន្តការដាំបន្ថែមបាន ១.៤៤២ ដើម នៅថ្ងៃទីអង្គារទី២៩ ខែកក្កដា ឆ្នាំ២០២៥ សរុបកូនឈើចំនួន ២. ៤៩៤ ដើម បានដាំនៅបរិវេណសាលារៀន និងតំបន់ព្រៃបម្រុងទុករបស់សហគមន៍ នៅភូមិឡាអ៊ិនស្រែ និងភូមិម៉ឺនថាំង២ ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។

