អង្គការឌីភីអេខេត្តស្ទឹងត្រែងបានសហការយ៉ាងជិតស្និទ្ធក្នុងការសម្របសម្រួលបង្កើតសហគមន៍កសិកម្ម

ទំព័រដើម  »  ICD Program  »   អង្គការឌីភីអេខេត្តស្ទឹងត្រែងបានសហការយ៉ាងជិតស្និទ្ធក្នុងការសម្របសម្រួលបង្កើតសហគមន៍កសិកម្ម

អង្គការឌីភីអេខេត្តស្ទឹងត្រែងបានសហការយ៉ាងជិតស្និទ្ធក្នុងការសម្របសម្រួលបង្កើតសហគមន៍កសិកម្ម

ចាប់ពីខែមេសាដល់កញ្ញាឆ្នាំ២០២៣ ក្រុមការងាររបស់អង្គការឌីភីអេខេត្តស្ទឹងត្រែងបានសហការយ៉ាងជិតស្និទ្ធក្នុងការសម្របសម្រួលបង្កើតសហគមន៍កសិកម្មដែលមានសមាជិកសរុប៨១នាក់ នៅក្នុងភូមិវាល ពោធិ៍ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ក្រុមការងារឌីភីអេខេត្តស្ទឹងត្រែបានសហការណ៍ជាមួយមន្ត្រីជំនាញមកពីមន្ទីកសិកម្មចុះប្រជុំផ្សព្វផ្សាយស្តីពីទស្សនៈទាននៃការបង្កើត និងច្បាប់សហគមន៍កសិកម្មដែលមានអ្នកចូលរួមសរុប110នាក់ នៅភូមិវាលពោធិ៍ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ក្រុមការងារឌីភីអេខេត្តស្ទឹងត្រែបានសហការណ៍ជាមួយមន្ត្រីជំនាញមកពីមន្ទីកសិកម្មចុះប្រជុំដើម្បីទទួលបានការសម្រេចចិត្តចូលជាសមាជីកសហគមន៍កសិកម្ម នៅភូមិវាលពោធិ៍ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ក្រុមការងារឌីភីអេខេត្តស្ទឹងត្រែបានសហការណ៍ជាមួយមន្ត្រីជំនាញមកពីមន្ទីកសិកម្មចុះប្រជុំត្រៀមរៀបចំមហាសន្និបាតកំណើតដំបូង នៅភូមិវាលពោធិ៍ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ក្រុមការងារឌីភីអេខេត្តស្ទឹងត្រែបានសហការណ៍ជាមួយមន្ត្រីជំនាញមកពីមន្ទីកសិកម្មបានប្រារពមហាសន្និបាតកំណើតដំបូង ដើម្បីបង្កើតសហគមន៍កសិកម្មជាផ្លូវការ នៅភូមិវាលពោធិ៍ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ក្រុមការងារឌីភីអេខេត្តស្ទឹងត្រែបានសម្របសម្រួលក្រុមប្រឹក្សាភិបាល និងគណៈកម្មការត្រួតពិនិត្យរៀបចំឯកសារផ្លូវច្បាប់សម្រាប់ដាក់ស្នើសុំទៅមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងដើម្បីបង្កើតសហគមន៍កសិកម្មថ្មី នៅភូមិវាលពោធិ៍ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

អនុប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានប្រគល់វិញ្ញាបនបត្រចុះបញ្ជីសហគមន៍កសិកម្ម មកឲ្យសហគមន៍កសិកម្មវាលពោធិ៍សាមគ្គី នៅភូមិវាលពោធិ៍ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ចែករំលែក: