មណ្ឌលគិរី ថ្ងៃអង្គារ៍ ទី០៩កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (ឌី.ភី.អេ) ខេត្តមណ្ឌលគិរី បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី រៀបចំពិធីប្រគល់ឃ្លាំងស្តុកផលិផលកសិកម្ម មួយខ្នងទំហំ ៧មx១០មx៤ម ទៅដល់សហគមន៍កសិកម្មសាមគ្គីភូមិទួល ជីសរីរាង្គចំនួន ៣តោន ទៅដល់សហគមន៍កសិកម្មទាំង៥នៅស្រុកកោះញែក និងថវិកាសរុប ៤៥០ដុល្លា ទៅដល់ក្រុមផលិតស្រូវដែលជាជនងាយរងគ្រោះចំនួន០៦គ្រួសារ នៅស្រុកកោះញែក។ កម្មវិធីនេះប្រព្រឹត្តទៅនៅភូមិទួល ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោកស្រី វែន សុភារម្យ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី លោក ងើវ សុវិន អភិបាលនៃគណៈអភិបាលរងស្រុកកោះញែក លោកមេឃុំ មេភូមិ លោក លោកស្រីតំណាងសហគមន៍កសិកម្មទាំង៥នៃស្រុកកោះញែក និងបងប្អូនប្រជាពលរដ្ឋ ចូលរួមសរុប ៤៧នាក់ ស្រ្តី ១៨នាក់។\