អង្គការឌីភីអេ ប្រចាំខេត្តរតនគិរី នៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤ ក្រុមការងារគម្រោង HOT RTK បានសម្របសម្រួលគាំទ្រការធ្វើមហាសន្និបាតបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៣ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៤ ទៅដល់សហគមន៍ចំនួន២គឺ សហគមន៍កសិកម្មកែប្រែជីវភាព និងសហគមន៍កសិកម្មរស្មីមានន័យ ស្ថិតនៅភូមិ០១ត្រពាំងក្រហម និងភូមិ០១ត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ ដោយមានការចូលរួមពីតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ គណៈកម្មការ រួមទាំងសមាជិកសរុបចំនួន៧៣នាក់ ស្រី៣៥នាក់
#អនុវត្តដោយ៖ អង្គការ ឌី.ភី.អេ