អង្គការឌីភីអេប្រចាំខេត្តមណ្ឌលគីរីបាន​ពូជស្រូវផ្គារំដូលជូនដល់ក្រុមផលិត

ទំព័រដើម  »  ICD Program  »   អង្គការឌីភីអេប្រចាំខេត្តមណ្ឌលគីរីបាន​ពូជស្រូវផ្គារំដូលជូនដល់ក្រុមផលិត

អង្គការឌីភីអេប្រចាំខេត្តមណ្ឌលគីរីបាន​ពូជស្រូវផ្គារំដូលជូនដល់ក្រុមផលិត

ក្នុងខែមេសាឆ្នាំ២០២៣អង្គការឌីភីអេប្រចាំខេត្តមណ្ឌលគីរីបាន​ពូជស្រូវផ្គារំដូលជូនដល់ក្រុមផលិតចំនួន២៨នាក់ស្ថិតនៅភូមិ មានជ័យនិង ភូមិសិរីមានរិទ្ធិក្នុងឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគីរី។ ដែលក្នុងនោះកសិករម្នាក់ទទួលបានពូជស្រូវម្នាក់២០គីឡូក្រាម។​​

គាំទ្រថវិការដោយ៖ អង្គការ Caritas new  Zealand.

ក្រុមផលិតស្រូវសរីរាង្គកំពុងភ្ជួររាស់ក្រោយទទួលបានពូជស្រូវពីអង្គការឌីភីអេនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ​ ស្រុកកោះញែក​ ខេត្ត មណ្ឌលគីរី។

ក្រុមផលិតស្រូវសរីរាង្គស្ថិតនៅក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ កំពុងដកសំណាបរបស់គាត់ត្រៀមយកទៅស្ទូង។

ក្រុមផលិតស្រូវសរីរាង្គស្ថិតនៅក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ​ ស្រុកកោះញែក​ ខេត្ត មណ្ឌលគីរី កំពុងមមាញឹកក្រុងការស្ទូងស្រូវសរីរាង្គរបស់ពួកគាត់។

ក្រុមផលិតស្រូវសរីរាង្គ​​និង បុគ្គលិកអង្គការឌីភីអេ ចូលរួមត្រួតពិនិត្យផ្ទៃក្នុង ស្ថិតនៅក្នុងភូមិទួល ឃុំអរបួនលើ ស្រុកស្រុកកោះញែក​ ខេត្ត មណ្ឌលគីរី។

 

សមាជិកផលិតស្រូវសរីរាង្គកំពុងច្រូតកាត់ស្រូវរបស់ពួកគាត់នៅក្នុងភូមិភូមិទួល ឃុំអរបួនលើ ស្រុកស្រុកកោះញែក​ ខេត្ត មណ្ឌលគីរី។

សមាជិកក្រុមផលិតស្រូសរីរាង្គកំពុងប្រមូលផលស្រូវនិង ដឹកជញ្ជូនទៅកាន់ផ្ទះរបស់ពួកគាត់នៅក្នុង ​ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ​ ស្រុកកោះញែក​ ខេត្ត មណ្ឌលគីរី។

សមាជិកក្រុមផលិតស្រូវដឹងជញ្ជូនស្រូវសរីរាង្គលក់អោយទៅសហគមន៍កសិកម្មមានជ័យ ដែលស្ថិតនៅក្នុងភូមិមានជ័យ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគីរី។

សហគមន៍កសិកម្មចំនួនប្រាំនៅស្រុកកោះញែក ខេត្តមណ្ឌលគីរី បានចុះកិច្ចសន្យាផលិតកម្មកសិកម្មតាមកិច្ចសន្យា ជាមួយក្រុមហ៊ុនសាជិវកម្មសហគមន៍កសិកម្ម​ ផ្គត់ផ្គង់ស្រូវសរីរាង្គចំនួន​711.50 tone លើផ្ទៃដី 602.95 hectare នៅសាលប្រជុំសាលាស្រុក កោះញែក ខេត្ត មណ្ឌលគីរី។

សកម្មភាពសហគមន៍កសិកម្មមានជ័យលក់ស្រូវទៅអោយក្រុមហ៊ុនអេមរុរាយ៏ នៅក្នុងភូមិមានជ័យ​ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគីរី។

ចែករំលែក: