ក្រុមការងារគម្រោងអភិវឌ្ឍន៍សហគមន៍ចំរុះនៃកម្មវិធីអភិវឌ្ឍន៍សហគមន៍ចំរុះរបស់អង្គការអភិវឌ្ឍន៍និងភាពជាដៃគូក្នុងសកម្មភាព(DPA), បានរៀបចំនិងសម្របសម្រួលផ្តល់កូនមាន់,ចំណីនិងសំភារៈដល់គ្រួសារជនងាយរងគ្រោះសរុប១៦២គ្រួសារ

ទំព័រដើម  »  ICD Program  »   ក្រុមការងារគម្រោងអភិវឌ្ឍន៍សហគមន៍ចំរុះនៃកម្មវិធីអភិវឌ្ឍន៍សហគមន៍ចំរុះរបស់អង្គការអភិវឌ្ឍន៍និងភាពជាដៃគូក្នុងសកម្មភាព(DPA), បានរៀបចំនិងសម្របសម្រួលផ្តល់កូនមាន់,ចំណីនិងសំភារៈដល់គ្រួសារជនងាយរងគ្រោះសរុប១៦២គ្រួសារ
*** ស្រុកជីក្រែង ខេត្តសៀមរាប ***
នៅថ្ងៃទី២១ដល់ ២៤ ខែ ធ្នូ ឆ្នាំ២០២៤ ក្រុមការងារគម្រោងអភិវឌ្ឍន៍សហគមន៍ចំរុះនៃកម្មវិធីអភិវឌ្ឍន៍សហគមន៍ចំរុះរបស់អង្គការអភិវឌ្ឍន៍និងភាពជាដៃគូក្នុងសកម្មភាព(DPA), បានរៀបចំនិងសម្របសម្រួលផ្តល់កូនមាន់,ចំណីនិងសំភារៈដល់គ្រួសារជនងាយរងគ្រោះសរុប១៦២គ្រួសារនៅក្នុង១២ភូមិនៅក្នុងឃុំបីនៃស្រុកជីក្រែង។ក្នុងមួយគ្រួសារទទួលបានកូនមាន់ដែលចាក់វ៉ាក់សាំងហើយចំនួន២១ក្បាល,ចំណី១៨.៥០គីឡូក្រាម,ចានដាក់ចំណីមួយ,ចានដាក់ទឹកមួយ,ចបកាប់មួយ,ធុងស្រោចបន្លែមួយគូ , សរុបទាំងអស់កូនមាន់ចំនួន៣.៤០២ក្បាល,ចំណី៣០.០០គីឡូក្រាម,ចានដាក់ចំណី១៦២,ចានដាក់ទឹក១៦២,ចប១៦២,ធុងស្រោចបន្លែ១៦២គូ។គោលបំណងសំខាន់នៃការគាំទ្រដល់គ្រួសារដែលងាយរងគ្រោះគឺដើម្បីបង្កើនសន្តិសុខស្បៀងសម្រាប់គ្រួសារទាំងនេះ ដែលរួមមានជនពិការ,គ្រួសារដែលងាយរងគ្រោះដោយស្ត្រីជាមេគ្រួសារនិងគ្រួសារក្រីក្របំផុត។ ជំនួយក៏នឹងរួមបញ្ចូលផងដែរនូវការកសាងសមត្ថភាពលើការចិញ្ចឹមមាន់ និងបន្លែ ការផ្តល់ឧបករណ៍ចាំបាច់ដល់គ្រួសារ និងផ្តល់ការគាំទ្រការបង្វឹកយ៉ាងជិតស្និទ្ធ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ។
គាំទ្រថវិការដោយ៖ Manos Unidas និង D&P
អនុវត្តដោយ៖ DPA
ចែករំលែក: