នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ ក្រុមការងារគម្រោង ICRC របស់អង្គការ DPA នៅខេត្តរតនគិរី បានសហការជាមួយក្រុមគ្រប់គ្រងគ្រោះមហន្តរាយកម្រិតភូមិ (VDMG) គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយកម្រិតឃុំ (CCDM) និងអាជ្ញាធរមូលដ្ឋាន ដើម្បីចុះសិក្សាផ្ទាល់ស្តីពីទីតាំងសម្រាប់សាងសង់បង្គោលវាស់កម្ពស់ទឹក។ បន្ទាប់ពីការសិក្សា និងពិភាក្សាជាមួយភាគីពាក់ព័ន្ធ ក្រុមការងារគម្រោងបានសាងសង់បង្គោលវាស់កម្ពស់ទឹកនៅភូមិអូរកាន ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។ ![]()
![]()





