#ស្រុកឆែប ខេត្តព្រះវិហារ
ថ្ងៃទី១៤ ដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ ក្រុមការងារគម្រោង ភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា របស់អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) ដោយមានការគាំទ្រពីស្ថានទូតអៀរឡង់ តាមរយៈអង្គការ អុកស្វាមកម្ពុជា ។ ក្រុមការងារបានសម្របសម្រួលសកម្មភាពចុះវាស់កាបូនស្តុកក្នុងព្រៃសហគមន៍ មានអ្នកចូលរួមសរុប ៦០ នាក់ ស្រ្ដី២៤ នាក់ និងយុវជន ១៩ នាក់ ដែលមកពីសហគមន៍ ភូមិ ឆែប ឃុំឆែបមួយ ស្រុកឆែប ខេត្ដព្រះវិហារ បានបង្ហាញពីការចូលរួមយ៉ាងសកម្មក្នុងការវាស់កាបូន និងគ្រប់គ្រងព្រៃឈើរបស់ពួកគេ សកម្មភាពនេះមិនត្រឹមតែបង្ហាញពីសារៈសំខាន់ នៃការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពប៉ុណ្ណោះទេ ថែមទាំងបានពង្រឹងសមត្ថភាពសហគមន៍ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការការពារព្រៃឈើរបស់ពួកគាត់សម្រាប់មនុស្សជំនាន់ក្រោយ។




