ថ្ងៃទី១៨ ដល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ ក្រុមការងារគម្រោង ភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា របស់អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) ដោយមានការគាំទ្រពីស្ថានទូតអៀរឡង់ តាមរយៈអង្គការ អុកស្វាមកម្ពុជា ។ ក្រុមការងារបានសម្របសម្រួលសកម្មភាពចុះវាស់កាបូនស្តុកក្នុងព្រៃសហគមន៍ មានអ្នកចូលរួមសរុប ១៤ នាក់ រួមមានសមាជិកសគមន៍ ស្រ្ដី៤ នាក់ បុរស ៧នាក់ និងយុវជន ៣នាក់ ដែលមកពីសហគមន៍ ភូមិសាអែម ឃុំសង្កែមួយ ស្រុកឆែប ខេត្ដព្រះវិហារ បានបង្ហាញពីការចូលរួមយ៉ាងសកម្មក្នុងការវាស់កាបូន និងគ្រប់គ្រងព្រៃឈើរបស់ពួកគេ សកម្មភាពនេះមិនត្រឹមតែបង្ហាញពីសារៈសំខាន់ នៃការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពប៉ុណ្ណោះទេ ថែមទាំងបានពង្រឹងសមត្ថភាពសហគមន៍ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការការពារព្រៃឈើរបស់ពួកគាត់សម្រាប់មនុស្សជំនាន់ក្រោយ។
រូបភាព : ក្រុមការងារDPA ខេត្តព្រះវិហារ