ប្រជុំបង្កើតគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ភូមិ
នៅក្នុងខែឧសភា ដល់ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារ JIARTK បានដឹកនាំកិច្ចប្រជុំរយៈពេល ២០ថ្ងៃនៅថ្នាក់ភូមិ ដើម្បីបង្កើតក្រុមគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយកម្រិតភូមិ (VDMGs) ដោយមានអ្នកភូមិចំនួន 703 នាក់ (F: 382) បានចូលរួមមកពីភូមិគោលដៅចំនួន២០ ក្នុងស្រុកលំផាត់ អូរយ៉ាដាវ អណ្តូងមាស អូរជុំ និងស្រុកកូនមុំ ខេត្តរតនគិរី។ ។ រហូតមកដល់ពេលនេះ ក្រុមការងារបានចុះជួយដល់ភូមិគោលដៅចំនួនទាំង២០រួចហើយ ដើម្បីជ្រើសរើសក្រុមគ្រប់គ្រងគ្រោះមហន្តរាយភូមិចំនួន២០ ដែលមានសមាសភាពសរុបចំនួន១៤០នាក់, ស្រី៤៨នាក់។ មុនពេលជ្រើសរើស VDMG ក្រុមការងារបានពន្យល់អ្នកចូលរួមអំពីអត្ថប្រយោជន៍ និងសារៈសំខាន់នៃការបង្កើត VDMG ដែលនឹងជួយជនរងគ្រោះ និងមនុស្សចាស់ពីគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមាននៃគ្រោះមហន្តរាយទាន់ពេលវេលា។ ក្រុមនេះបង្កើតឡើងក្នុងគោលបំណងជួយដល់អាយុជីវិតអ្នកភូមិ ជាពិសេសជនរងគ្រោះក្រីក្រដែលរស់នៅតំបន់រងគ្រោះដោយទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត និងជំងឺ។
#រៀបចំដោយ៖ អង្គការ ឌី. ភី. អេ
#ឧបត្ថម្ភដោយ៖ ក្រសួងសហប្រតិបតិ្តការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លីម៉ង់ (BMZ) និងអង្គការយូហាន់នីធឺអន្តរជាតិ (Johanniter)