ការលើកតម្កើងតួនាទីឆ្មបជាស្ត្រីជនជាតិដើម ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាពសហគមន៍

ទំព័រដើម  »  ICD Program  »   ការលើកតម្កើងតួនាទីឆ្មបជាស្ត្រីជនជាតិដើម ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាពសហគមន៍
✨អបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចលើកទី៣២ និងលើកទី២២ នៅកម្ពុជា ក្រោមប្រធានបទ៖ «ការលើកតម្កើងតួនាទីឆ្មបជាស្ត្រីជនជាតិដើម ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាពសហគមន៍»
នាព្រឹកថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសារទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣២ និងលើកទី២២ នៅកម្ពុជា ក្រោមប្រធានបទ“ ការលើកតម្កើងតួនាទីឆ្មបជាជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាព” ។ អង្គពិធីដ៏អធិកអធមនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ , ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង , ឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត, តំណាងអង្គការ ដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងបងប្អូនជនជាតិដើមភាគតិចទាំងអស់ សរុបប្រមាណជាង ៩៤០នាក់។
អង្គការ ឌីភីអេ (DPA) បានគាំទ្រ និងសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការគូអភិវឌ្ឍន៍ ក្រោមគម្រោង “ការកែលម្អភាពធន់នឹងបំរែបំរួលអាកាសធាតុនៅកម្ពុជា” ដែលទទួលបានជំនួយថវិកាពី នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មរបស់ប្រទេសអូស្ត្រាលី (DFAT) តាមរយះអង្គការការីតាសអូស្ត្រាលី នឹងជាផ្នែកមួយរបស់អង្គការដៃគូ និងសហគមន៍បានចូលរួមយ៉ាងសកម្ម ដើម្បីបង្ហាញភាពរួមចំណែកក្នុងការពង្រឹងសង្គមឲ្យមានសន្តិភាព និងសមភាព។
ពិធីនេះជាឱកាសដ៏មានតម្លៃក្នុងការលើកកម្ពស់ការគោរពសិទ្ធិដោយសមភាព និងពង្រឹងសាមគ្គីភាពក្នុងសង្គមដោយទទួលស្គាល់ តម្លៃអត្តសញ្ញាណរបស់ជនជាតិដើមភាគតិច និងសមត្ថភាពរបស់ជនជាតិដើមភាគតិច ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសុខុមាលភាព។
ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងភាសារបស់បងប្អូន ជនជាតិដើមភាគតិច ដែលបានធានាដោយច្បាប់ជាតិ និងគោលនយោបាយជាតិនានា ប្រក់បដោយបរិយាបន្ន និងស្របតាមការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។
      
ចែករំលែក: