អង្គការ ឌី ភី អេ ប្រចាំខេត្តរតនគិរី មានដំណីរទស្សនៈកិច្ចសិក្សា ពីតំណាងម្ចាស់ជំនួយសហព័ន្ធអភិវឌ្ឍន៍អាម្ល៉ង់ រួមទាំងតំណាងអង្គការ ជូហាន់នីធឺ ប្រចាំកម្ពុជា

ទំព័រដើម  »  ICD Program  »   អង្គការ ឌី ភី អេ ប្រចាំខេត្តរតនគិរី មានដំណីរទស្សនៈកិច្ចសិក្សា ពីតំណាងម្ចាស់ជំនួយសហព័ន្ធអភិវឌ្ឍន៍អាម្ល៉ង់ រួមទាំងតំណាងអង្គការ ជូហាន់នីធឺ ប្រចាំកម្ពុជា
នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ អង្គការ ឌី ភី អេ ប្រចាំខេត្តរតនគិរី មានដំណីរទស្សនៈកិច្ចសិក្សា ពីតំណាងម្ចាស់ជំនួយសហព័ន្ធអភិវឌ្ឍន៍អាម្ល៉ង់ រួមទាំងតំណាងអង្គការ ជូហាន់នីធឺ ប្រចាំកម្ពុជា ។ ក្នុងដំណើរការទស្សនកិច្ចគម្រោងខាងលើ ម្ចាស់ជំនួយរួមទាំងក្រុមការងារបានធ្វើការជួបពិភាក្សាជាមួយគណៈសហគមន៍ព្រៃឈើ ក្រុមគ្រប់គ្រងគ្រោះមហន្តរាយភូមិ សមាជិកក្រុមផលិតដំណាំរដូវ គណៈកម្មការជង្រុកស្រូវ គណៈកម្មការ និងក្រុមគ្រួសារប្រើប្រាស់អណ្តូងស្នប់។
១. កិច្ចពិភាក្សាជាមួយក្រុមគណៈកម្មការសហគន៍ព្រៃឈើតឺន លើកិច្ចការចូលរួមគ្រប់គ្រង ថែរក្សា ការពារធនធានធម្មជាតិ និងជីវចម្រុះក្នុងតំបន់ព្រៃសហគនមន៍ បញ្ហាប្រឈម និងនិរន្តភាព។
២. កិច្ចពិភាក្សាជាមួយក្រុមគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ភូមិ លើកិច្ចការចូលរួមរៀបចំផែនការគ្រប់គ្រង់គ្រោះមហន្តរាយភូមិ រួមមានការផ្សព្វផ្សាយការត្រៀមបម្រុងទុកមុនគ្រោះមហន្តរាយ ការត្រៀមបម្រុងសង្គ្រោះបន្ទាន់កំឡុងពេលគ្រោះមហន្តរាយ និងការស្តារឡើងវិញក្រោយពេលគ្រោះមហន្តរាយ។
៣. កិច្ចពិភាក្សាជាមួយសមាជិកក្រុមផលិតកម្មដំណាំដំឡូងមី និងសណ្កែកសៀង លើការរៀបចំផែនការផលិត ផែនការប្រមូលផលនាពេលខាងមុខ ការលក់ផលិតផលទៅលើទីផ្សារ និងចុះត្រួតពិនិត្យផលដំនាំ និងផលិតកម្មដំណាំសណ្តែកសៀង និងដំឡូងមីនៅចំការ។
៤. កិច្ចពិភាក្សាពិគ្រោះយោបល់ ជាមួយគណៈកម្មការជង្រុកស្រូវភូមិ សារៈសំខាន់ និងផលប្រយោជន៍នៃជង្រុកស្រូវ ការផ្តល់កម្ចី និងសង់ត្រលប់ពូជស្រូវពូចស្រូវពីអ្នកភូមិ។
ចែករំលែក: