នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ ក្រុមការងារគម្រោង ICRC នៅខេត្តស្ទឹងត្រែង បានសហការជាមួយក្រុមគ្រប់គ្រងគ្រោះមហន្តរាយកម្រិតភូមិ (VDMG) គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយកម្រិតឃុំ (CCDM) និងអាជ្ញាធរមូលដ្ឋាន ដើម្បីចុះសិក្សាផ្ទាល់ស្តីពីទីតាំងសម្រាប់សាងសង់បង្គោលវាស់កម្ពស់ទឹក។
បន្ទាប់ពីការសិក្សា និងពិភាក្សាជាមួយភាគីពាក់ព័ន្ធ ក្រុមការងារគម្រោងបានជ្រើសរើសទីតាំងចំនួន ២ សម្រាប់សាងសង់បង្គោលវាស់កម្ពស់ទឹក៖
•ទីតាំងទី ១ ស្ថិតនៅភូមិក្រោម ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ (នៅមុខវត្តដំរីស)
•ទីតាំងទី ២ ស្ថិតនៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន (នៅមុខសាលាស្រុក)
សកម្មភាពនេះបានទទួលការគាំទ្រយ៉ាងពេញលេញពីអាជ្ញាធរមូលដ្ឋាន ដែលបង្ហាញពីការចូលរួមសកម្មក្នុងការរៀបចំការពារគ្រោះមហន្តរាយ និងលើកស្ទួយសុវត្ថិភាពសហគមន៍។












