គាំទ្រសម្ភារៈល្បាតទៅដល់គណៈកម្មការសហគមន៍ព្រៃឈើនៅភូមិភូមិឡាអិន និងភូមិស្រែម៉ឺនថាំង២
ក្នុងខែមិថុនា និងសីហា ឆ្នាំ2023 ក្រុមការងារ JIARTK បានគាំទ្រសម្ភារៈល្បាតដល់គណៈកម្មការសហគមន៍ព្រៃឈើ នៅក្នុងភូមិចំនួន 2 គឺភូមិឡាអិន និងភូមិស្រែម៉ឺនថាំង២។ គោលបំណងនៃការផ្តល់សម្ភារៈល្បាតគឺដើម្បីលើកទឹកចិត្តគណៈកម្មការសហគមន៍ព្រៃឈើឱ្យធ្វើសកម្មភាពយ៉ាងសកម្មក្នុងការល្បាតតំបន់ព្រៃសហគមន៍ ។ ក្រុមការងារបានផ្តល់កាមេរ៉ាចំនួន២គ្រឿង អង្រឹង១៥ឈុត ពិល១២ដើម និងស្បែកជើងកវែង១៥គូ និងអាវភ្លៀង១៥ឈុត ។ ក្រុមការងារបានផ្តល់យោបល់ឱ្យគណៈកម្មការសហគមន៍ព្រៃឈើ ពន្យល់សមាជិកព្រៃសហគមន៍ និងអ្នកភូមិផ្សេងទៀតអំពីសារៈសំខាន់នៃការការពារព្រៃឈើនៅក្នុងតំបន់ព្រៃសហគមន៍ និងចូលរួមប្រើប្រាស់អនុផលព្រៃឈើប្រកបដោយនិរន្តរភាព។ ក្រុមការងារបានស្នើសុំគណៈកម្មការសហគមន៍ព្រៃឈើ ឱ្យរក្សាសម្ភារៈដែលបានផ្តល់ឱ្យឱ្យបានត្រឹមត្រូវ និងជៀសវាងការប្រើប្រាស់សម្ភារៈនេះជាឯកជន។
#រៀបចំដោយ៖ អង្គការ ឌី.ភី.អេ
#ឧបត្ថម្ភដោយ៖ ក្រសួងសហប្រតិបតិ្តការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លីម៉ង់ (BMZ) និងអង្គការយូហាន់នីធឺអន្តរជាតិ (Johanniter)