សហគមន៍ព្រៃឈើម៉ាលិក បានរៀបចំពិធីបុណ្យ “រុក្ខទិវា”

ទំព័រដើម  »  ICD Program  »   សហគមន៍ព្រៃឈើម៉ាលិក បានរៀបចំពិធីបុណ្យ “រុក្ខទិវា”

នាវេលាព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ សហគមន៍ព្រៃឈើម៉ាលិក បានរៀបចំពិធីបុណ្យ “រុក្ខទិវា” នៅបរិវេណសាលាបឋមសិក្សាអភិវឌ្ឍន៍ ភូមិម៉ាលិក ឃុំម៉ាលិក ស្រុកអណ្ដូងមាស ខេត្តរតនគិរី ក្រោមការគាំទ្រពីអង្គការឌីភីអេ សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ដែលមានការចូលរួមពីរដ្ឋបាលសាលាស្រុកអណ្ដូងមាស អាជ្ញាធរភូមិឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន ១០២ នាក់ ស្រី ៤៨នាក់។ ពិធីបុណ្យ រុក្ខទិវា រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយពីគុណប្រយោជន៍នៃព្រៃឈើ ព្រមទាំងចូលរួមចំណែកបង្កើនបរិស្ថានបៃតង និងគម្របព្រៃឈើ។ ជាមួយគ្នានេះ កូនឈើចំនួន ២៥៧៨ ដើម(ក្រញូង បេង នាងនួន គីនីន ឈើទាល កកោះ គគីរ) ត្រូវបានដាំក្នុងថ្ងៃទិវាផងដែរ។

ចែករំលែក: