ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារអង្គការឌីភីអេ ប្រចាំខេត្តមណ្ឌលគីរី បានសហការជាមួយមន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគីរី ដឹកនាំដោយលោក ផាន់ មន្ថា អនុប្រធានការិយាល័យអភិវឌ្ឍន៏សហគមន៍កសិកម្មខេត្ត បានសម្របសម្រួលកម្មវិធីប្រជុំផ្សព្វផ្សាយអំពីគោលគំនិត នៃការបង្កើតសហគមន៍កសិកម្ម ជូនដល់ប្រជាកសិករ ចំនួន២ភូមិក្នុង ឃុំរយ៉ អ្នកចូលរួមសរុបចំនួន១០៧គ្រួសារ(ស្រី្ត ៦៦គ្រួសារ)។
ជាលទ្ធផលសម្រេចបានរួមមាន៖
១. បានធ្វើបទបង្ហាញអំពីទស្សនទានដែលបានអនុវត្តកម្មវិធីគម្រោងរបស់អង្គការឌីភីអេ ដោយផ្តោតលើ ការជំរុញកំណើនវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងបង្កើនជីវភាពប្រជាកសិករតាមរយៈការផ្សារភ្ជាប់ទីផ្សារកសិកម្ម
២. បានធ្វើបទបង្ហាញ ស្ដីពីគោលគំនិតសហគមន៍កសិកម្ម
៣. អ្វីទៅជាសហគមន៍កសិកម្ម?
៤. ហេតុអ្វីបានជាកសិករចាំបាច់ត្រូវចងក្រងគ្នាជាសហគមន៍កសិកម្ម?
៥. លក្ខណៈពិសេស និងគោលបំណងរួមនៃការបង្កើតសហគមន៍កសិកម្ម
៦. លក្ខណៈខុសគ្នារវាងសហគមន៍កសិកម្ម និងក្រុមហ៊ុនឯកជន
៧. តម្លៃ និងគោលការគ្រឹះរបស់សហគមន៍កសិកម្ម
៨. រចនាសម្ព័ន្ធ និង មុខរបររបស់សហគមន៍កសិកម្មដែលត្រូវបានកំណត់ដោយច្បាប់ស្តីពីសហគមន៍កសិកម្ម។