អបអេសាទរ ពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម អង្គការ ឌីភីអេ ប្រចាំខេត្តស្ទឹងត្រែងបានសហការណ៍ជាមួយមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង រៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត និងផ្គត់ផ្គង់ដំឡូងមីស្រស់រវាង សហគមន៍កសិកម្ម ចំនួន២សហគមន៍ និងដេប៉ូលាង ប៊ុនហាង នៅថ្ងៃអង្គការ ១៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅខេត្តស្ទឹងត្រែង មន្ទីរកសិកម្មខេត្តស្ទឹងត្រែង។ ក្នុងកម្មវិធីនេះ មានការចូលរួមជាគណៈអធិបតិពី លោកទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង និងលោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង។ ការចុះហត្ថលេខាលើកិច្ចសន្យាផលិតផលកសិកម្មស្តីពីការផលិត និងផ្គត់ផ្គង់ដំឡូងមីស្រស់ រវាងសហគមន៍កសិកម្ម និងដេប៉ូលាង ប៊ុនហ៊ាងនេះ គឺជាយន្តការដ៏មានសារសំខាន់សម្រាប់លើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករ និងបានបង្កើនភាពស្មោះត្រង់ រវាងអ្នកលក់ និងអ្នកទិញ ដើម្បីរួមគ្នាលើកកម្ពស់ផ្នែកទីផ្សារផលិតផលកសិកម្ម។ គាំទ្រថវិការដោយ៖ Johanniter-Unfall-Hilfe (JUH) Caritas Australia (CA) Scottish Catholic International Aid Fund (SCIAF) អនុវត្តន៍គម្រោងដោយ៖ Development and Partnership in Action (DPA).

