ដើម្បីចូលរួមស្តារ និងបង្កើនគម្របព្រៃឈើឡើងវិញ ព្រមទាំងពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព អង្គការអភិវឌ្ឍន៍ភាពជាដៃគូក្នុងសកម្មភាព (DPA) បានរៀបចំ កម្មវិធីរុក្ខទិវា នៅសហគមន៍ព្រៃឈើចំនួន ២ ក្នុងខេត្តព្រះវិហារ។
ថ្ងៃទី ១២–១៣ ខែសីហា ឆ្នាំ២០២៦ បានរៀបចំនៅ សហគមន៍ព្រៃឈើភ្នំព្រះឥន្ទទ្រង់ ភូមិម៉ឺនរាជ ឃុំខ្យង ស្រុកជ័យសែន និង សហគមន៍ព្រៃឈើព្រៃពោធិ៍មែកបួន ភូមិព្យួរជ្រូក ឃុំគូលែនជើង ស្រុកគូលែន។
កម្មវិធីនេះស្ថិតក្រោម គម្រោងភាពធន់នឹងការប្រែប្រួលអាកាសធាតុសម្រាប់ទាំងអស់គ្នា (Climate Resilient for All – CREFA) ដែលទទួលបានការគាំទ្រពី រដ្ឋាភិបាលអៀរឡង់ តាមរយៈ អង្គការ Oxfam Cambodia។
កម្មវិធីនេះមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញពាក់ព័ន្ធ សិស្សានុសិស្ស គណៈកម្មការសហគមន៍ និងសមាជិកសហគមន៍ សរុបចំនួន ១៤២ នាក់ ក្នុងនោះមានស្ត្រី ៥២ នាក់។ ជាលទ្ធផលសហគមន៍ព្រៃឈើនីមួយៗបានដាំកូនឈើចំនួន ១,០០០ ដើម សរុប ២,០០០ ដើម ដើម្បីចូលរួមស្តារ និងបង្កើនគម្របព្រៃឈើ និងការពារធនធានធម្មជាតិសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។

