***ស្រុកជីក្រែង ខេត្តសៀមរាប ***
នៅថ្ងៃទី១៧ដល់១៨ខែ ធ្នូ ឆ្នាំ២០២៤ ក្រុមការងារគម្រោងអភិវឌ្ឍន៍សហគមន៍ចំរុះនៃកម្មវិធីអភិវឌ្ឍន៍សហគមន៍ចំរុះរបស់អង្គការអភិវឌ្ឍន៍និងភាពជាដៃគូក្នុងសកម្មភាព(DPA), បានរៀបចំនិងសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់អំពីការប្រើប្រាស់ឧបករណ៍ប្រព័ន្ធនៃការសិក្សាអំពីយេនឌ័រ សំរាប់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម,ជនបង្គោលយេនឌ័រនិងកិច្ចការកុមារនិងនារីឃុំសរុបចំនួន២៥នាក់ (ស្រី១៨នាក់),មកពីសហគមន៍កសិកម្មចំនួនបីនៃឃុំពីរ។គោលបំណងចម្បងនៃការបណ្ដុះបណ្ដាលអំពីការប្រើប្រាស់ឧបករណ៍ប្រព័ន្ធនៃការសិក្សាអំពីយេនឌ័រ គឺដើម្បីផ្តល់សិទ្ធិអំណាចដល់សហគមន៍ ជាពិសេសថ្នាក់ដឹកនាំសហគមន៍កសិកម្មដើម្បីវិភាគសក្ដានុពលយេនឌ័រ និង បង្កើតយុទ្ធសាស្រ្តដើម្បីលើកកម្ពស់សមភាពយេនឌ័រ។