ដោយមានការគាំទ្រពីស្ថានទូតអៀរឡង់ តាមរយៈអង្គការអុកស្វាម ក្នុងការអនុវត្តគម្រោង ភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា អង្គការការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព ហៅកាត់ថា អង្គការ ឌីភីអេ បានផ្តល់វគ្គបណ្តុះបណ្តាលចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី ២៣ និង ២៤ ខែឧសភា ឆ្នាំ២០២៤ ស្តីពី ជំនាញកសិរុក្ខកម្ម ដែលមានភាពឆ្លាតវៃនឹងអាកាសធាតុ ដល់គណៈកម្មការ និងសមាជិក សហគមន៍តំបន់ការពារធម្មជាតិ ភូមិក្រសាំង ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។ វគ្គបណ្តុះបណ្តាលមានគោលបំណងបង្កើនចំណេះដឹង ជំនាញបច្ចេកទេស ដល់គណៈកម្មការ និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិ លើជំនាញកសិរុក្ខកម្ម ដើម្បីឆ្លើយតបទៅនឹងបរិបទនៃការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន និងអនាគត។