វគ្គបណ្តុះបណ្តាលស្តីពីទស្សនៈទាន នៃការគ្រប់គ្រងគ្រោះមហន្តរាយ ការវិភាគហានិភ័យ និងការត្រៀមបង្ការ

ទំព័រដើម  »  ICD Program  »   វគ្គបណ្តុះបណ្តាលស្តីពីទស្សនៈទាន នៃការគ្រប់គ្រងគ្រោះមហន្តរាយ ការវិភាគហានិភ័យ និងការត្រៀមបង្ការ
សាលាស្រុកអូរជុំ ខេត្តរតនគិរី
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារអង្គការឌីភីអេ ប្រចាំខេត្តរតនគិរី បានសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពីទស្សនៈទាន នៃការគ្រប់គ្រងគ្រោះមហន្តរាយ ការវិភាគហានិភ័យ និងការត្រៀមបង្ការដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ស្រុក និងឃុំ នៅសាលប្រជុំនៃសាលាស្រុកអូរជុំ។ ក្នុងនោះដែរមានការចូលពីអភិបាលរង នៃគណៈអភិបាលស្រុកអូរជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុកអូរជុំ និងថ្នាក់ឃុំសរុប៣៦នាក់ ស្រី៦នាក់។
ចែករំលែក: