ភូមិស្រែម៉ឺនថាំង២ ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារអង្គការឌីភីអេ ប្រចាំខេត្តរតនគិរី ដោយមានការសហការពីមន្ត្រីជំនាញ នៃមន្ទីរបរិស្ថានខេត្តរតនគិរី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងព្រៃឈើ និងវិធានការការពារសម្រាប់គណៈកម្មការ និងសមាជិកសហគមន៍ព្រៃឈើតឺន ដោយមានអ្នកចូលរួមសរុប២៣នាក់ ស្រី១០នាក់។