សហគមន៍ព្រៃឈើតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារ ICDRTK (JIA) បានរៀបចំពិធីដាំកូនឈើ និងបានផ្តល់កូនឈើប្រណិតចម្រុះ ( ធ្នង់ បេង នាងនួន និងក្រញូង) ចំនួន១,៩៣៨ដើម ដោយបានសហការ និងចូលរួមពីលោកអភិបាលរង នៃគណៈអភិបាលស្រុកកូនមុំ មន្ត្រីជំនាញនៃមន្ទីរបរិស្ថាន និងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី អង្គការដៃគូ អាជ្ញាធរឃុំតឺន លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សនៃអនុវិទ្យាល័យតឺន ព្រមទាំងគណៈកម្មការ សមាជិកសហគមន៍ព្រៃឈើតឺនសរុបចំនួន៧៤នាក់ ស្រីចំនួន២៨នាក់៕
#រៀបចំដោយ៖ អង្គការ ឌី.ភី.អេ
#ឧបត្ថម្ភដោយ៖ ក្រសួងសហប្រតិបតិ្តការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លីម៉ង់ (BMZ) តាមរយៈអង្គការយូហាន់នីធឺអន្តរជាតិ (JUH)