រៀបសិក្ខាសាលាបណ្តុះបណ្តាលអំពី ការពង្រឹងសមត្ថភាពសេដ្ឋកិច្ចរបស់ស្ត្រី
នៅថ្ងៃទី២៨ និង ២៩ ខែមីនា ឆ្នាំ២០២៤ អង្គការ អភិវឌ្ឍន៍និង ភាពជាដៃគូក្នុងសកម្មភាព (DPA) និង អង្គការអុកស្វាម ដើម្បីពង្រឹងភាពអង់អាចដល់ស្ត្រីក្នុងគម្រោង រ៉ាយស៍ថិច ខេបូឌៀ (RiceTechCambodia)នៅខេត្តមណ្ឌលគិរី!បានរៀបសិក្ខាសាលារយៈពេល២ថ្ងៃ បណ្តុះបណ្តាលអំពី ការពង្រឹងសមត្ថភាពសេដ្ឋកិច្ចរបស់ស្ត្រី ដល់គណៈកម្មការដឹកនាំគ្រប់គ្រងចំនួន ២៥នាក់មកពីសហគមន៍កសិកម្មចំនួន៥ ក្នុងស្រុកកោះញែក។ សិក្ខាសាលានេះ បានផ្តល់ចំណេះដឹងនិងជំនាញសំខាន់ៗអំពីភាពជាសហគ្រិន។ វគ្គសិក្សានេះមានការចូលរួមយ៉ាងសកម្ម ដោយផ្តោតលើប្រធានបទ
សំខាន់ៗដូចជា៖
- ការបង្កើតអាជីវកម្មថ្មី ការវិភាគទីផ្សារ
- យុទ្ធសាស្រ្តទីផ្សារ និងការគ្រប់គ្រងហិរញ្ញវត្ថុ។
លោក ស្តើង ផល្លា អភិបាលរងស្រុកកោះញែក បានបន្លិចពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ ដោយសង្កត់ធ្ងន់លើតួនាទីក្នុងការផ្តល់អំណាចដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ដើម្បីអោយពួកគេអាចឈានទៅមុខលើសពីផលិតកម្មកសិផល ប៉ុន្តែគិតដល់ការវិភាគទីផ្សារ និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់សហគមន៍ប្រកបដោយនិរន្តរភាព។
នៅវគ្គបណ្តុះបណ្តាលនេះ ក៏មានទស្សនកិច្ចរបស់អ្នកទិញស្រូវមកពីប្រទេសហូឡង់ និងប្រទេសអាឡឺម៉ង់ ដែលបានជួបពិភាក្សាអំពីការទទួលបានវិញ្ញាបនបត្រស្រូវសរីរាង្គនៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគីរី។