នៅថ្ងៃទី 12 ខែកុម្ភៈ ឆ្នាំ 2025, លោក Sam Quinn, អ្នកឯកទេសអំពីការប្រែប្រួលអាកាសធាតុពីអង្គការការីតាសអូស្ត្រាលីបានដឹកនាំសិក្ខាសាលាដ៏មានអត្ថន័យអំពី សកម្មភាពត្រៀមប្រការទុកមុន ហៅកាត់ថា AA នៅការិយាល័យអង្គការDPAខេត្តស្ទឹងត្រែង។ វគ្គសិក្សានេះមានគោលបំណងបញ្ចូល AA ចូលទៅក្នុងសកម្មភាពនៃការកែលម្អភាពធន់នឹងការប្រែប្រួលអាកាសធាតុ (CCA) និងការកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយ (DRR) ក្នុងគម្រោង ICRC។ សិក្ខាសាលានេះមានសិក្ខាកាមចូលរួមចំនួន 30នាក់ចូលរួមផ្ទាល់ និង 19នាក់ចូលរួមតាមប្រព័ន្ធអនឡាញ ពី អង្គការ CA, អង្គការ CEPA និងបុគ្គលិក ICRC របស់អង្គការ DPA នៅខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។
កម្មវិធីសិក្ខាសាលានេះផ្តោតលើ៖
• ការណែនាំអំពីសកម្មភាពត្រៀមប្រការទុកមុន AA
• ជំហានក្នុងការអភិវឌ្ឍប្រព័ន្ធ AA
• ការកំណត់កម្រិតសញ្ញា (Trigger Thresholds)
• អត្ថប្រយោជន៍នៃការរៀបចំសកម្មភាពមុនគ្រោះមហន្តរាយ
• សកម្មភាពជាក្រុមដើម្បីអនុវត្ត AA ក្នុងបរិបទមូលដ្ឋាន
ដោយពង្រឹង ការរៀបចំត្រៀមខ្លួន និងការឆ្លើយតបឆាប់រហ័ស យើងអាចបន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយ និងការពារសហគមន៍ដែលមានភាពងាយរងគ្រោះ។ អរគុណអ្នកចូលរួមគ្រប់រូបចំពោះការចូលរួមយ៉ាងសកម្ម!















