ថ្ងៃទី ២៥ ខែវិច្ឆឹកា ឆ្នាំ ២០២២
ក្រុមការងារអង្គការ ឌីភីអេ (DPA) ខេត្តកំពង់ធំ បានសម្របសម្រួលការប្រជុំ រវាងក្រុមហ៊ុន អេស អូ អេ (SoA) និងក្រុមផលិតស្រូវជាសមជិកសហគមន៍កសិកម្ម ដើម្បីផ្សព្វផ្សាយអំពី ពូជស្រូវ Rice DS1 (Japonica) និង រៀបចំផែនការផលិតស្រូវផ្គត់ផ្គង់ដល់ក្រុមហ៊ុនតាមរយៈកសិកម្មតាមបែបកិច្ចសន្យា នៅឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
លក្ខណះសម្បត្តិរបស់ពូជ Rice DS1 ( Japonica).
– ធន់នឹងការបម្រែបម្រួលរបស់អាកាសធាតុ។
– ធន់នឹងកត្តាចង្រៃផ្សេងៗ ដែលមករារាំងដល់ទិន្នផល (ផ្សិត សត្វល្អិត និង ជម្ងឺ) ។
– អាចដាំដុះបាននៅតំបន់ដែលមានការបម្រែបម្រួលអាកាសធាតុខ្លាំង។
– ទិន្នផលអាចបានចន្លោះពី ៦តោន ទៅ 8តោន ទៅតាមការមើលថែទាំជាក់ស្តែង។
– អាចបន្សុតខ្យល់បានល្អដែលជួយដល់បរិស្ថាន និង អាចដាំនៅតំបន់ដែលមានការបំពុលបរិស្ថានដោយសាររោងចក្រឧស្សាហកម្មផ្សេងៗ។
– មានសារធាតុរ៉ែខនិក ដែក និង កាល់ស្យូម (Fe &Ca) និង មានវីតាមីន B1 B2 &E ។
ថតរូបដោយ៖ កញ្ញា នួន សាវរីយ៍