សន្និបាតបុគ្គលិកប្រចាំឆ្នាំលើកទី ២០ របស់អង្គការ

ទំព័រដើម  »  Our Video  »   សន្និបាតបុគ្គលិកប្រចាំឆ្នាំលើកទី ២០ របស់អង្គការ

នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ អង្គការ DPA បានរៀបចំសន្និបាតបុគ្គលិកប្រចាំឆ្នាំលើកទី ២០ នៅសណ្ឋាគារតារារង្សីអង្គរ ខេត្តសៀមរាប។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ មានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលរបស់ DPA និងបុគ្គលិកទាំងមូលរបស់អង្គការ DPA សរុបចំនួន ៦៧ នាក់ (ស្រី ៣៩ នាក់) ពីការិយាល័យរាជធានីភ្នំពេញ និងខេត្តចំនួន ៦ រួមមាន៖ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និងសៀមរាប។ សន្និបាតនេះជាឱកាសដ៏ល្អសម្រាប់ក្រុមការងារគម្រោងនានាក្នុងការជួបជុំ ចែករំលែកបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាព និងការសហការជាស្ថាបនាក្នុងអង្គការ។

ចែករំលែក: