ដើម្បីសន្តិសុខស្បៀងដោយបង្កើនភាពចម្រុះនៃម្ហូបអាហារនិងអាហារូបត្ថម្ភសម្រាប់ស្រី្តធ្វើកសិកម្មខ្នាតតូច តាមរយៈការចិញ្ចឹមត្រី

ទំព័រដើម  »  Partnership  »   ដើម្បីសន្តិសុខស្បៀងដោយបង្កើនភាពចម្រុះនៃម្ហូបអាហារនិងអាហារូបត្ថម្ភសម្រាប់ស្រី្តធ្វើកសិកម្មខ្នាតតូច តាមរយៈការចិញ្ចឹមត្រី
នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងាររបស់អង្គការ ឌីភីអេប្រចាំស្រុកកោះញែក បានរៀបចំកម្មវិធីផ្តល់ពូជកូនត្រី និង ចំនីកូនត្រី សំនាញ់ប្រក់ម្លប់ត្រី សំណាញ់បាំងត្រី និងពូជបន្លែ ដល់កសិករក្រុមផលិតស្រូវសរីរាង្គ ដើម្បីចិញ្ចឹមត្រីក្នុងស្រែ និងដាំបន្លែ ។ ក្នុងនោះដែរគ្រួសារនីមួយៗទទួលបានកូនត្រីចំនួន ១៣ គីឡូក្រាម , ចំនីកូនត្រី១បេ(២៥គីឡូក្រាម) ,សំនាញ់បាំងត្រី២ដុំ (១ដុំប្រវែង១៥ម៉ែត្រ), សំណាញ់ប្រក់ឪ្យម្លប់ប្រវែង២០ម៉ែត្រ និងពូជបន្លែ១០កញ្ចប់(១០ប្រភេទ រួមមាន៖សណ្តែកគួរ,ត្រប់ស្រួយមូល,ត្រប់វែង,ត្រសក់ផ្លែ8 ,ម្រះ,ននោងមូល,ម្ទេសដៃនាង,ម្ទេសប្លោក,ល្ពៅ និងត្រទ្បាច។
សម្រាប់ការផ្តល់ជូននេះក្រុមការងារបានធ្វើនៅ២ទីកន្លែងផ្សេងគ្នា ក្នុងទីកន្លែងទី១ ធ្វើនៅក្នុងឃុំអរបួនលើ ដោយមានកសិករសរុប២៦ គ្រួសារ ស្រី១៦នាក់ និងកន្លែងទី២ធ្វើនៅក្នុងឃុំស្រែសង្គម មានកសិករសរុប១០គ្រួសារ ស្រី៨នាក់ ។
ស្រុកោះញែក ខេត្តមណ្ឌលគីរី
ចែករំលែក: